ជាប្រភេទកុំព្យូទ័រម្យ៉ាងដែលលេចមុខឡើងនៅចុងទសវត្សឆ្នាំ 1960 ម៉ាស៊ីន នោះប្រើខ្យល់ រឺ ទឹកត្រជាក់ដែលមានតំលៃពី ៥០០០$ទៅ៥លាន$ហើយខុសប្លែកគ្នាតាមទំហំពីតូច មធ្យម ដល់ធំអាស្រ័យទៅលើការប្រើប្រាស់របស់វា Mainframe តូចៗត្រូវបានគេហៅថា Midsize computer ពួកវាត្រូវបានគេហៅថា Minicomputer បើទោះបីជាបច្ចុប្បន្នពាក្យនេះគេកម្រប្រើក៏ដោយ Mainframe ត្រូវបានដោយក្រុមហ៊ុនធំៗដូចជា ធនាគារ អាកាសយាន្នដ្ឋាន ក្រុមហ៊ុនធានារ៉ាប់រងសាកលវិទ្យាល័យ រឺ សម្រាប់ការដំណើរការប្រតិបត្តិការណ៍រាប់លានករណី។ ជាញឹកញាប់អ្នកប្រើ ប្រាស់កុំព្យូទ័រ Mainframe ក្នុងលក្ខខណ្ឌជា terminal ដែលមានផ្ទាំងបង្ហាញរូបភាព និង keyboard ដែលអាចបញ្ចូល និង បញ្ចេញទិន្នន័យតែមិនអាចដំណើរការទិន្នន័យដោយខ្លួនអែងទេ ។ ម៉ាស៊ីន នេះអាចដំណើរការពាក្យបញ្ជាក់រាប់ពាន់លានក្នុងមួយវិនាទី ។






0 comments:
Post a Comment