សាវតារបស់ស្ថាបនា
ស្ថាបនា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលពេលនោះមានឈ្មោះថា ស្ថាបនាសហគមន៍កម្ពុជា។ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ស្ថាបនាសហគមន៍កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ហិរញ្ញវត្ថុ និងការអប់រំសុខភាពជូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ នៅឆ្នាំ ២០០៣ ស្ថាបនាសហគមន៍កម្ពុជា បានប្តូរឈ្មោះមកជា ស្ថាបនាសហគ្រិនកម្ពុជា បន្ទាប់ពីបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាផ្លូវការ។ នៅឆ្នាំ ២០០៨ ក្រុមហ៊ុនបានប្តូរឈ្មោះមកជា ស្ថាបនា លីមីតធីត ដែលមានរូបរាជសីហ៍ ស្តេចចតុបាទ ជានិមិត្តរូបនៅឆ្នាំ ២០០៣ ស្ថាបនា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយបានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីដំណើរជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ទៀតផង។ ការទទួលអាជ្ញាប័ណ្ណនេះ អនុញ្ញាតអោយក្រុមហ៊ុនមានលទ្ធភាពផ្តល់សេវាហិរញ្ញវត្ថុច្រើនជាងមុន ដល់ប្រជាពលរដ្ឋគោលដៅ។
បន្ទាប់ពីក្លាយខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់មក ផលប័ត្រឥណទានរបស់ក្រុមហ៊ុន មានការកើនឡើងគួរអោយកត់សម្គាល់។ ជាលទ្ធផល ខណៈពេលដែលប្រតិបត្តិការរបស់ក្រុមហ៊ុនមានដំណើរប្រសើរជាងមុន ស្ថាបនា បានទទួលពានរង្វាន់តម្លាភាពហិរញវត្ថុ ពី CGAP (Consultative Group to Assist the Poor) នៅឆ្នាំ ២០០៦។
ដោយមានតម្រូវការសន្សំប្រាក់ពីសំណាក់អតិថិជន ជាពិសេសស្ត្រីនៅតាមតំបន់ប្រតិបត្តិការរបស់ស្ថាបនា ក្រុមហ៊ុនបានស្នើសុំអាជ្ងាប័ណ្ណប្រមូលប្រាក់សន្សំ ពីធនាគារជាតិនៃកម្ពុជា រហូតបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងបំផុត ដែលទទួលបានអាជ្ញាប័ណ្ណប្រមូលប្រាក់បញ្ញើ នៅខែ មករា ឆ្នាំ ២០០៩។ ស្ថាប័នក៏បានផ្តល់ជូនអតិថិជននូវសេវាមួយទៀតដែរ គឺសេវាប្តូរប្រាក់ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៅ ខែ មករា ឆ្នាំ ២០១១ នេះ។
SATHAPANA Branch in Phnom Penh
| Head Office
#831c, Monivong Blvd., Phsar Daeum Thkov Sangkat, Chamkar Mon Khan, Phnom Penh Capital. Tel : 096 916 7777, 023 882 651 Email: info@sathapana.com Websit: www.sathapana.com |







0 comments:
Post a Comment