Recent Posts

Tuesday, October 20, 2015

ប្រវិត្តនៃការកកើតរបស់គ្រឹះស្ថានហិរញ្ញវត្តុហត្ថាកសិករ​ លីមីតធីត

 ប្រវត្តិ ហត្ថាកសិករ លីមីតធីត

១៩៩៤: គំរោងសន្តិសុខស្បៀងមួយ ដែលត្រូវបានបង្កើតឡើងដោយ OCSD/OXFAM-Quebec ដែលជាអង្គការរបស់ ប្រទេសកាណាដា បានផ្តល់ឥណទានឥណទាន ខ្នាតតូចបំផុតដល់ ប្រជាពល  រដ្ឋនៅតាមតំបន់ជនបទក្នុងឃុំចំនួន ៤ នៃខេត្ត ពោធិសាត់។
១៩៩៦: គំរោងសន្តិសុខស្បៀង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលដែល ត្រូវបានគេផ្តល់ឈ្មោះថា "ហត្ថាកសិករ" ដែលមានន័យថា ដៃរបស់កសិករ ឬជាដៃសំរាប់ជួយកសិករ។ នៅពេលនោះ ការិ យាល័យកណ្តាលរបស់អង្គការ ហត្ថាកសិករ គឺស្ថិតនៅក្នុងខេត្តពោធិសាត់។
២០០១: អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារ អាមេរិក ដោយផ្លាស់ប្តូរស្ថានភាពរបស់ ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាល ទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមាន ឈ្មោះថ្មីហៅថា "ហត្ថាកសិករ លីមីតធីត"។ នៅក្នុងពេលជាមួយគ្នានោះដែរ ហត្ថាកសិករ លីមីតធីត បានទទួលអាជ្ញា ប័ណ្ណរយៈ ពេល៣ឆ្នាំ ពីធនាគារជាតិនៃកម្ពុជាដើម្បីប្រតិបត្តិការសេវាកម្ម មីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេស កម្ពុជា។
២០០៣: ហត្ថាកសិករ បានបង្កើនទុនវិនិយោគពី ១៨០.០០០ ទៅ ២៥៧.៨៥០ ដុល្លារអាមេរិក ដោយនេះបានមកពីការ វិនិយោគរបស់ស្ថាប័ន CORDAID ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ។ CORDAID គឺជាភាគទុននិកទី៥ ដែលមាន ភាគហ៊ុនចំនួន ១៩% នៃភាគហ៊ុនសរុបនៅ ហត្ថា កសិករ បន្ថែមទៅលើភាគទុននិកដែល មានស្រាប់នៅពេលនោះរួមមាន អង្គការហត្ថាកសិករ សមាគមបុគ្គលិកហត្ថាកសិករ SIDI និង ភាគទុនិកឯកជន។
២០០៧: សេវាកម្មប្រាក់បញ្ញើសន្សំ និងប្រព័ន្ឋព័ត៌មានវិទ្យាសំរាប់បំរើឲ្យសេវាកម្មនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ដើម្បី ត្រូតពិនិត្យ និងគ្រប់គ្រងលើប្រតិបត្តិការ។ ទន្ទឹមនឹងគ្នានោះដែរហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ២៥៧.៨៥០ រហូតដល់ ១.៣៣៩.៧០០ ដុល្លារអាមេរិក។ ដោយសារតែ ហត្ថាកសិករមាននិរន្តភាព ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់អជ្ញាប័ណ្ណគ្មានកាលកំនត់ សំរាប់ប្រតិបត្តិការ សេវាមីក្រូហិរញ្ញវត្ថុ ដល់ហត្ថាកសិករ។
២០០៨:ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខ្លួនហត្ថាកសិករ បានសំរេចបង្កើនដើមទុន របស់ខ្លួនបន្ថែមរហូតដល់ ២.៧ លានដុល្លារអាមេរិក ដោយមានការចូលរូមពីភាគទុនិកថ្មីចំនួន ៣ ស្ថាប័នបន្ថែមទៀតគឺ អូកូគ្រេឌីត ន័រហ្វាន់ និង ទ្រីបផលហ្សាម។
២០១០:ដោយសារតែហត្ថាកសិករមាននិរន្តភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបាន សម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្ម ទទួលប្រាក់បញ្ញើ​សន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករលីមីតធីត។ការទទួលអជ្ញាប័ណ្ណនេះ សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យ មួយក្នុងចំណោមភាពជោគជ័យ ជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់ សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតិឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណៈជនជាផ្លូវការ។លើសពីនេះផែ្នកព័ត៌មានវិទ្យាបាន នឹងកំពុងសិក្សាលើការបំពាក់ ណឲ្យប្រើប្រាស់ប្រព័ន្ឋគ្រប់គ្រងធនាគារថ្មី ដើម្បីធ្វើ យ៉ាងណា ឲ្យការបំរើសេវាកម្មអតិថិជន និងសកម្មភាពប្រតិបត្តិការកាន់តែមានប្រសិទ្ឋភាពថែមទៀត ដែលទាំងអស់នេះឆ្លើយតប ទៅនឹងយុទ្ឋសាស្រ្តរបស់ក្រុមហ៊ុនក្នុងការកម្លាយ ខ្លួនជាធនាគារ ពាណិជ្ជនាពេលអនាគត។
២០១១: ហត្ថាកសិករ លីមីតធីត បានបង្កើនដើមទុនរបស់ខ្លួនពី ២.៧១៦.៨០០ រហូតដល់ ៤.០៣៦.៨០០ដុល្លារអាមេរិក ក្នុងការសម្របទៅតាមការបំរែបំរួលនៃបរិដ្ឋានអាជីវកម្មរបស់ស្ថាប័ន ។ ការបង្កើនដើមទុននេះ បានមកពី responsAbility ព្រមទាំងម្ចាស់ភាគហ៊ុនដ៏ទៃទៀត។ ហត្ថាកសិករ លីមីតធីត បានបំពាក់ប្រព័ន្ឋគ្រប់គ្រងធនាគារថ្មី ដែលប្រព័ន្ឋថ្មីនេះមាន លទ្ឋភាពឲ្យអតិថិជនរបស់ ហត្ថាកសិករ ធ្វើការដកប្រាក់បានតាមតំរូវការនៅគ្រប់ការិយាល័យប្រតិបត្តិការរបស់ហត្ថា កសិករបានទាំង ២៤ខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជា។
២០១២:ហត្ថាកសិករលីមីតធីតបានដាក់ឲ្យប្រើប្រាស់បានយ៉ាងជោគជ័យ នូវប្រព័ន្ឋគ្រប់គ្រង ធនាគារថ្មីនៅគ្រប់បណ្តាញការិយាល័យប្រតិបត្តិការទាំងអស់។ ប្រព័ន្ឋគ្រប់គ្រងធនាគារថ្មីនេះ បានបង្កើនប្រសិទ្ឋភាព និង ផលិតភាពការងារអាជីវកម្ម បានកាន់តែប្រសើរឡើងៗ។ បន្ថែមពីនេះ ហត្ថាកសិករ បានវិនិយោគជិត ២លាន ដុល្លារអាមេរិក លើគំរោងបង្កើតអោយ​​ មានសេវាអេធីអឹម និងប្រព័ន្ឋធនាគារចល័តសំរាប់អតិថិជន ។ ការវិនិយោគទៅលើបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីអោយកាន់ តែមានភាពសំបូរបែបនូវសេវាហរិញ្ញវត្ថុសំរាប់ អតិថិជន និងដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំរើសេវាអតិថិជន អោយកាន់ តែរហ័សទាន់ចិត្ត និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ និង សេវាធនាគារ ចល័តរបស់ហត្ថាកសិករ លីមីតធីត។ ជាមួយនឹងម៉ាស៊ីនអេធីអឹមដ៏ទំនើបដែលមិនធ្លាប់មាន និងប្រើប្រាស់នៅ ក្នុងប្រទេសកម្ពុជា និងប្រព័ន្ឋធនាគារចល័ត អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាងដូចជា ដក ប្រាក់ ដាក់ ប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ព្រមទាំងទិញកាតទូរស័ព្ទតាមតំរូវការ។ ម៉ាស៊ីនអេធីអឹមដ៏ទំនើបនេះ បានដាក់ឲ្យអតិថិជន និង សាធារណៈជនប្រើប្រាស់បានជាផ្លូវការនៅចុងឆ្នាំ ២០១២កន្លងទៅនេះ។
២០១៣: ជាឆ្នាំប្រកបដោយផ្លែផ្កា ដោយសារតែហត្ថាកសិករបានបង្កើតនូវផលិតផលថ្មីៗជាច្រើន ដើម្បីបំពេញតម្រូវការ របស់អតិថិជនដូចជាឥណទានបរិស្ថាន ឥណទាននិស្សិតខ្មែរ និងសេវាកម្មសាររលឹកពីប្រតិបត្តិការ។ជាងនេះទៅទៀត ដើម្បីបំពេញតម្រូវការអតិថិជនដែល មានវិជា្ជជីវៈ ត្រូវផ្តល់ភាពឆាប់រហ័ស និងងាយស្រួល និងបំរើសេវាកម្ម អតិថិជនល្អ បំផុត ហត្ថាកសិករបានបំពាក់នូវប្រព័ន្ធនូវសេវាកម្មផ្តល់ពត៌មាន ដែលអនុញ្ញាតអោយហត្ថាកសិករ បម្រើសេវាកម្មកាន់តែប្រសើរឡើងបន្ថែមទៀតជូនអតិថិជន ព្រមទាំងបង្កើតនូវគោលការណ៍ ដើម្បីប្រមូលនូវការរអ៊ូរទាំនិងពត៌មានត្រឡប់ពីអតិ ថិជនដើម្បីធ្វើអោយប្រសើរឡើងនូវ ការអនុវត្តន៍។​​
២០១៤: ជាឆ្នាំនៃសមិទ្ធិផលប្រកបដោយផ្លែផ្កា ទាំងប្រាក់បញ្ញើសន្សំ ឥណទាន និងផលិតផលផ្សេងៗទៀត។ ដោយយោង ទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ៤,០៣៦,៨០០ ដុល្លារ ទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការបង្កើនដើមទុន​នេះអ នុញ្ញាត​អោយឮហត្ថាកសិករលីមីតធីតមានលទ្ធភាពគ្រប់គ្រាន់ដើម្បី ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ទូទាំងប្រទេសកម្ពុជា។
                                                     

0 comments:

Post a Comment