Recent Posts

Saturday, October 10, 2015

ដំណើរការអាជីវកម្ម និង​ប្រព័ន្ធពត៌មាន(Business Processes and Information System)

ប្រព័ន្ធដែលយើងបានពត៌នាគឺគាំទ្រនូវលំហូរការងារ និងសកម្មភាពការងារត្រូវបានគេហៅថា Business Process ដែលយើងបានណែនាំក្នុងជំពូក១ Business Process សំដៅទៅលើរបៀបដែលការងារត្រូវបានរៀបចំសម្របសម្រួល និងផ្តោតសំខាន់ដើម្បីបង្កើតនូវ
ផលិតផល និងសេវាដ៏មានតំលៃ មួយវិញទៀត Business Process គឺជាលំហូរការងារជាក់ស្តែង នៃសម្ភារៈពត៌មាន និងសំនុំចំណេះដឹងនៃសម្មភាព ម៉្យាងវិញទៀត Business Process តំណាងឲ្យមធ្យោបាយរួមដែលក្រុមហ៊ុនសម្របសម្រួលការងារ ពត៌មាន និងចំណេះដឹង ហើយជាមធ្យោបាយដែលការគ្រប់គ្រងជ្រើសរើសដើម្បីធ្វើការ។​ តាមតារាងបង្ហាញពី Business Process សម្រាប់មុខងារនីមួយៗ។ ទោះបីជាមុខងារអាជីវកម្មសំខាន់ៗនីមួយៗ មានសំណុំដំណើរការរបស់ខ្លួនក៏ដោយ ក៏ដំណើរការផ្សេងទៀតជាច្រើនមានមុខងារឆ្លង​ ហើយកំពុងតែពុះពារទៅលើឧបសគ្គព្រំដែនរវាងការលក់ ការធ្វើទីផ្សារ ការកែច្នៃ និងគណនេយ្យជាដើម។ ដំណើរការមុខងារឆ្លងទាំងអស់នេះបានពុះបំបែកនូវរចនាសម្ព័ន្ធ ដែលក្រុមហ៊ុនធ្លាប់មានដោយបង្កើតមានក្រុមនិយោជិតពីឯកទេ​សមុខងារផ្សេងទៀត ដើម្បីបំពេញចំនែកនៃការងារ។ ជាក់ស្តែងដំណើរការបំពេញការសម្រេចបញ្ជាទិញ សម្រាប់ក្រុមហ៊ុនជាច្រើនទាមទារ ឲ្យមានកិច្ចប្រតិបត្តិការក្នុងចំណោមមុខងារលក់(ទទួលការបញ្ជាទិញ ដំណើរការផលិត) មុខងារគណនេយ្យ(ត្រួតពិនិត្យឥណទាន និងចេញវិក័យបត្រលកលើការបញ្ជាទិញ) មុខងារផលិត​ និង កែច្នៃ(ចែកចាយ និងដឹកការបញ្ជាទិញ)។
ដំណើរការទាំងអស់នេះ​ឬ ដោយការជួយក្រុមហ៊ុនគិតឡើងវិញ និងជម្រុញសកម្មភាពដំណើរការទាំងអស់នេះ។​ ទោះបីជាយ៉ាងណាក៏ដោយការបង្កើតឡើងនូវ ដំណើរការផ្សេងៗទៀមទារឲ្យមានការវិភាគនិងធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន នៅពេលដែលប្រព័ន្ធត្រូវបានគេប្រើដើម្បីពង្រីកគំរូខុសឆ្គងលើអាជីវកម្ម និងដំណើរការអាជីវកម្ម ក្រុមហ៊ុនអាចកាន់តែមានប្រសិទ្ធិភាពក្នុងការធ្វើអ្វីដែលវាមិនអាចធ្វើបានពីមុនជាលទ្ធផលក្រុមហ៊ុនងាយរងផលប៉ះពាល់ពីគូរប្រគួតប្រជែងដែលនិងអាចរកឃើញនូវគម្រូអាជីវកម្មដែលត្រឹមត្រូវដូច្នេះការសម្រេចចិត្តជាយុទ្ធសាស្រ្តដ៏សំខាន់បំផុតដែលក្រុមហ៊ុនអាចធ្វើបានគឺមិនត្រូវសម្រេចចិត្តពីមធ្យោបាយប្រើប្រាស់កុំព្យូរទ័រដើម្បីអភិវឌ្ឍដំណើរការអាជីវកម្មទេផ្ទុយទៅវិញ ត្រូវយល់ជាដំបូងអំពីអ្វីដែលអាជីវកម្មត្រូវការអភិវឌ្ឍន៍ជាមុនសិន។

0 comments:

Post a Comment