- អត្ថប្រយោជន៏
Information System can perform calculations or process paperwork much faster than people .
Example:ដូចជាសព្វថ្ងៃនេះធនាគាជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួលនិងមានភាពលឿនជាងមុនដូចជា ប្រព័ន្ធនៃការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងទិន្នន័យ និងឯកសារផ្សេងៗនៅក្នុងក្រុមហ៊ុនគឺមានសុវត្តិភាពជាងមុន ហើយ មនុស្ស អាចធ្វើការគណនា ឬ កត់ត្រាទិន្នន័យផ្សេងៗ បានស្រូល និង មានភាពរហ័សរហួន ផងដែរ ។ ផ្ទុយទៅវិញ កាលពីមុន មនុស្សធ្វើការគឺពឹងតែទៅលើ កម្លាំងបាយ និង កម្លាំង ប្រាជ្ញាតែប៉ុណ្ណោះដែលជាហេតុធ្វើអោយ ដំណើរការងារមានភាពយឺតយ៉ាវ និងស្មុគ្រស្មាញ។
- ផលប៉ះពាល់
By automating activities that were previously performed by people, information system may eliminate jobs .
Example : ដោយសារតែមានភាពរីកចម្រើនខាងបច្ចេកវិទ្យាពេកដូច្នេះហើយ ធ្វើមនុស្សមួយចំនួនពិបាក ក្នុងការស្វែងរកការងារធ្វើព្រោះតែការ ធ្វើការងារដោយប្រើមនុស្សមានភាពយឺតយ៉ាវជាងបច្ចេកវិទ្យាហេតុនេះហើយ ធ្វើ អោយម្ចាស់រោងចក្រ ក្រុមហ៊ុន ឬ សហគ្រាស បាន ធ្វើការស្វែងរក បច្ចេកវិទ្យាទំនើបៗ ដើម្បីជួយសម្រួលនិង អភិវឌ្ឍ ដល់ការងាររបស់ខ្លួន ដូចជារោងចក្រផលិតស្រាបៀរ គឺគេតែងប្រើបច្ចេកវិទ្យា ដើម្បីធ្វើការវេចខ្ចប់ផលិតផលរបស់គេដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស ឬ ប្រើតែបន្តិចបន្តួចតែប៉ុណ្ណោះ ។ ហេតុដូច្នេះហើយ ធ្វើអោយមនុស្សគ្មានការងារធ្វើ ហើយអាចចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែលជាហេតុធ្វើអោយសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។






0 comments:
Post a Comment