Recent Posts

Tuesday, October 27, 2015

មូលហេតុដែលធ្វើឲ្យតម្លៃទំនិញប្រែប្រួល

បានជាតម្លៃមានការប្រែប្រួលក្នុងការលក់នៅលើបណ្តាញអេឡិចត្រូនិចព្រោះ៖
- ការលក់ពីអ្នកកែច្នៃផលិតផលទៅអតិថិជនដោយផ្ទាល់មានតម្លៃថោកជាងការលក់ដែលមានអ្នក
ចែកចាយ​​ ឬក៏ការយកទៅលក់បន្តជាដើមពីព្រោះ តែការលក់របៀបនេះគឺអ្នកកែច្នៃអាចលក់ផលិត
ផល និងសេវាកម្មដោយផ្ទាល់ទៅកាន់អតិថិជនម្នាក់ៗដោយមិនចាំបាច់មានអនុចែកចាយដូចជា
អ្នកចែកចាយ ឬហាងលក់រាយជាដើម ការលុបបំបាត់នូវអន្តរការីលក់ក្នុងប្រព័ន្ធចែកចាយអាចកាត់
បន្ថយនូវការទិញដែលមានថ្លៃដើមខ្ពស់ ហើយម៉្យាងវិញទៀត ការលក់របៀបនេះមិនមានចំណាយ
ច្រើនទៅលើការជួលបុគ្គលិកហើយនឹងប្រតិបត្តិការដទៃទៀតដូចជាហាងលក់រាយឡើយ។
ឧទាហរណ៍៖ ដូចជាក្រុមហ៊ុនអាកាសចរណ៍គឺអាចលក់សំបុត្រដោយផ្ទាល់ទៅកាន់អ្នកដំណើរតាម
រយៈ Website របស់ពួកគេ ឬនៅកន្លែងផ្ទាល់របស់ពួកគេតែម្តងដោយមិនចាំបាច់បង់កម្រៃជើងសារ
ទៅកាន់ភ្នាក់ងារផ្សេងៗឡើយ។
- ការលក់ពីអ្នកកែច្នៃផលិតផលទៅកាន់អ្នកលក់រាយ ហើយអ្នកលក់រាយលក់បន្តទៅកាន់អតិថិជន ការលក់របៀបនេះគឺអាចលក់ទំនិញបានច្រើន ប៉ុន្តែតម្លៃទំនិញមានតម្លៃខ្ពស់ជាងការលក់ពីសហ
គ្រាសទៅកាន់អតិថិជនដោយផ្ទាល់ព្រោះនៅពេលដែលអ្នកលក់រាយទិញទំនិញយកមកលក់បន្តគឺ
ត្រូវការចំណាយលើប្រតិបត្តិការផ្សេងៗដូចជា​ការធ្វើដំណើរដឹកជញ្ជូន ចំណីអាហារ ពេលវេលា
នៃការលក់ទំនិញ(ព្រោះការលក់ស្ថិតនៅក្នុងទំហំតូច)ត្រូវ ការលក់នៅក្នុងរយៈពេលយូរ ទើបអស់អាចបណ្តាលឲ្យទំនិញខូច ដូចនេះ​ ​ ហើយអ្នកលក់រាយត្រូវការ កាត់ទៅលើចំណាយទាំងនេះដែលជាហេតុធ្វើឲ្យថ្លៃទំនិញប្រែប្រួលថ្លៃជាងការលក់ពីសហគ្រាស ទៅកាន់អតិថិជនដោយផ្ទាល់។
-ការលក់ពីអ្នកកែច្នៃផលិតផលទៅកាន់អ្នកចែកចាយទៅហើយអ្នកចែកចាយយកទៅលក់បន្តអោយ អ្នកលក់រាយលក់បន្តទៅអោយអតិថិជនការលក់របៀបនេះគឺអាចចំណាយច្រើនទៅលើផលិតផល និងតំលៃព្រោះការលក់នេះគឺជាការលក់បន្តៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមុននិងដល់ការ លក់អតិថិជនដោយសារតែសហគ្រាសលក់ផលិផលទៅអោយអ្នកចែកចាយនៅក្នុងតំលៃមួយដែល មានកំរិតហើយអ្នកចែកចាយលក់ផលិតផលនោះបន្តទៅអោយអ្នកលក់រាយបន្តដើម្បីទទួលបាន ប្រាក់ចំណេញបន្ថែមហើយក្នុងការលក់នេះ។​ភ្នាក់ងារកណ្តាលត្រូវការ ចំណាយច្រើនបន្ទាប់ពីរោង ចក្រផលិតដូចជាការរៀបចំចាត់ចែងការគ្រប់គ្រងជួលបុគ្គលនៅក្នុងប្រតិបត្តិ ការលក់ចំណាយទៅលើការដឹកជញ្ជូនបង់ពន្ធនិងចំណាយ ផ្សេងៗនៅក្នុងប្រតិបត្តិ ការប្រចាំថ្ងៃដើម្បីធ្វើការលក់បន្តទៅកាន់អ្នកលក់រាយហើយអ្នកលក់រាយត្រូវយក ផលិតផលទាំង នោះទៅលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ បន្តទៀតហើយត្រូវ ចំណាយ ផ្សេងៗទៀតដូចជាភ្នាក់ងារកណ្តាលដែល​​។ដូចនេះហើយបានជាធ្វើអោយ តំលៃទំនិញនិង     ការលក់  របៀបនេះមានតំលៃខ្ពស់ជាងការលក់តាមពីអ្នកបោះដុំ។



0 comments:

Post a Comment