ប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
ហ្ក្រេត (GRET) គឺជាអង្គការមួយរបស់ប្រទេសបារាំងបានចូលមកបោះទីតំាងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៨
មកម៉្លេះ ហើយអង្គការនេះគឺមិនមែនមានទីតាំងតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ គឺមាននៅតាមបណ្តាប្រទេស
ផ្សេងៗទៀត។ ចាប់តាំងពីឆ្នាំ១៩៨៨មក ហ្គ្រេត (GRET) បានអនុវត្តគំរោងជាច្រើននៅកម្ពុជាមានដូចជា៖ គំរោង
កម្មវិធី “អណ្តូង និងស្នប់បូមទឹក ” គំរោង Micro Insurance (SKY) គំរោងក្សេត្រសាស្រ្ត គំរោង CEDAC និងគំរោង
ស្ករត្នោត និងទើបតែមកដល់ឆ្នាំ១៩៩១ ហ្គ្រេត (GRET) ចាប់ផ្តើមគំរោងមួយទៀតគឺការផ្តល់ឥណទានជូនប្រជាពល
រដ្ឋនៅក្នុងតំបន់ និងខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ក្នុងបណ្តាគំរោងទំាងនោះគឺមានគំរោងមួយចំនួនបានមាន
ដំណើរការមកដល់បច្ចុប្បន្ន និងមានគំរោងមួយចំនួនបានបញ្ចប់ទៅវិញទៅតាមអាយុកាល។
ចំពោះគំរោងដែលមានស្ថេរភាពមកដល់នាពេលបច្ចុប្បន្ននេះគឺដោយសារ ហ្រ្គេត (GRET) មានគំនិត និងទស្សនៈ
វិស័យថាគំរោងមួយចំនួន គឺមាននិរន្តន៍ភាពយូរអង្វែង ហេតុដូចនេះគឺត្រូវតែប្រែក្លាយទៅជាក្រុមហ៊ុន រឺប្រើមធ្យោ
បាយណាដែលមានសេ្ថរភាពជានិរន្តន៍ដើម្បីបំរើ និងបំពេញតំរូវការជូនប្រជាពលរដ្ឋដែលមានតំរូវការជាចាំបាច់
និងយូរអង្វែង។ គំរោងដែលបានប្រែក្លាយជាក្រុមហ៊ុន និងមាននិរន្តន៍ភាពមកដល់នាពេលបច្ចុប្បន្ននេះគឺមានដូច
ជា៖ គំរោងឥណទាន (ដែលមាន អម្រឹត នាពេលបច្ចុប្បន្នប្រែក្លាយជាក្រុមហ៊ុន) គំរោង CEDAC គំរោង Micro
Insurance (SKY)។
ហ្ក្រេត (GRET) គឺមកពីពាក្យថា Groupe de Recherche et d’échanges Technologiques ដែលមានន័យថា
“ក្រុមស្រាវជ្រាវ និងផ្លាស់ប្តូរបច្ចេកវិទ្យា”
1-តំបន់ដែលអម្រឹត(កាលនៅជាអង្គការGRET)បានចូលទៅធ្វើប្រតិបត្តិការមុនដំបូងគេបង្អស់ក្នុង
ឆ្នាំ១៩៩១ ក្នុងឆ្នំា១៩៩១ តំបន់ប្រតិបត្តិការដែល អម្រឹត បានចូលទៅធ្វើការផ្តល់ឥណទានមុនដំបូងគេបង្អស់គឺមានខេត្តចំនួនបី
តែប៉ុណ្ណោះ។ ខេត្តបីនោះគឺមានខេត្តពីរ នៅខាងលិចទន្លេមេគង្គ ហើយខេត្តទាំងពីរនោះទៀតគឺនៅខាងលិចរាជធានី
ភ្នំពេញ ខេត្តនោះគឺខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ចំណែកខេត្តមួយទៀតនោះគឺមានទីតាំងនៅខាងកើតទន្លេមេគង្គ
គឺខេត្តព្រៃវែង។
ក្នុងចំណោមខេត្តទាំងបីនោះ អម្រឹត បានបើកបេឡាឥណទានសាកល្បងជូនប្រជាពលរដ្ឋបានខ្ចីប្រាក់គឺមានចំនួន
ត្រឹមតែ៥បេឡាឥណទានតែប៉ុណ្ណោះ បេឡាទាំងនោះគឺមានពីរបេឡានៅខេត្តកណ្តាល ៖ ១បេឡានៅស្រុកពញាឭ
គឺនៅបេឡាអំពិលរូង (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិត្រពាំងពន្ទ្រា និងភូមិក្បាលអូ) និង
១បេឡាទៀតនៅស្រុកកណ្តាលស្ទឹង គឺបេឡាភារី (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិអង្គ្រង
និងភូមិជ្រឡាំង)។ ចំណែកនៅខេត្តកំពង់ស្ពឺវិញគឺមានតែមួយបេឡាគត់គឺនៅបេឡាក្រហែងស្រុកសំរោទងនៃ
ខេត្តកំពង់ស្ពឺ។ ក្រៅពីនោះ អម្រឹត បានបើកបេឡាចំនួនពីរទៀតគឺនៅស្រុកបាភ្នំ នៃខេត្តព្រៃវែងគឺ៖ បេឡាចក
និង បេឡាត្នោត ដែលបេឡានេះគឺមានភូមិរណបចំនួនបីទៀតគឺ គឺភូមិអង្កាញ់ ភូមិឃ្លាំង និងភូមិត្រពាំងសាលា)។
ក្នុងចំណោមបេឡាឥណទានភូមិដែលបានបើកដំបូងគេនៅឆ្នាំ១៩៩១នោះ គឺបេឡាបែកថ្លាងនៅស្រុកពញា
ឭនៃខេត្តកណ្តាល បានបើកមុនគេបង្អស់។
2- ការផ្តល់ឥណទានរបស់ អម្រឹត (កាលនៅជាអង្គការ GRET) និងទំហំទឹកប្រាក់ដែលបានផ្តល់ជូន
អតិថិជនម្នាក់ក្នុងក្រុមនិមួយៗ ក្នុងឆ្នាំ១៩៩១
ឆ្នាំ១៩៩១ អង្គការនេះបានធ្វើសកម្មភាពក្នុងការផ្តល់ប្រាក់កំចីជូនប្រជាពលរដ្ឋដោយមានការសហការជាមួយក្រសួង
កសិកម្មរុក្ខាប្រមាញ់ និងនេសាទគឺក្រោយពីពេល ហ្ក្រេត (GRET) បានប្រារព្ធធ្វើអង្គសិក្ខាសាលាមួយនៅខែឧសភា
ក្នុងឆ្នាំ១៩៩១ ដោយពេលនោះមានសិក្ខាកាមចូលរួមចំនួនប្រមាណតែ៥០នាក់តែប៉ុណ្ណោះ។ អង្គសិក្ខាសាលានៅ
ពេលនោះគឺបានសំរេច និងធ្វើការប្តេជ្ញាដោយផ្តោតមុខព្រួញ និងកំណត់គោលដៅតែមួយគត់គឺការផ្តល់ឥណទានជូន
ប្រជាពលរដ្ឋដែលការផ្តល់ឥណទាននោះគឺត្រូវតែមានចីរភាព និងនិរន្តរ៍ភាពយូរអង្វែង។ ការផ្តល់ឥណទានរបស់
ហ្គ្រេត (GRET) នៅពេលនោះគឺត្រូវតែធ្វើអោយមានការរីកចំរើនដល់អ្នកខ្ចី និងបង្កភាពងាយស្រួលដល់អ្នកខ្ចីហើយ
នីតិវិធីក្នុងការផ្តល់ឥណទាននៅពេលនោះគឺ ហ្គ្រេត (GRET) បានអនុវត្តនីតិវិធីក្នុងការផ្តល់ឥណទានតាមធនាគារ
Grameen Bank គឺបង្កើតក្រុមសាមគ្គីដោយធានាគ្នាដើម្បីខ្ចីប្រាក់។
ទឹកប្រាក់កំចីដែលផ្តល់អោយសមាជិកក្រុមម្នាក់ៗបានខ្ចីខ្ពស់បំផុតគឺមានត្រឹមតែ ៣០.០០០រៀល គត់តែប៉ុណ្ណោះ
គឺស្មើប្រហែលតែ៣០ដុល្លារសហរដ្ឋអាមេរិកគត់ (ជាប្រាក់ដុល្លារអាមេរិកនៅឆ្នាំនោះ)។ ហើយក្នុងមួយគ្រួសារ
អាចខ្ចីប្រាក់បានតែម្នាក់ប៉ុណ្ណោះ ហើយក្នុងមួយក្រុមៗគឺមានសមាជិកកំណត់អោយខ្ចីគឺមានចំនួនត្រឹមតែប្រាំនាក់
តែប៉ុណ្ណោះ (មិនអាចច្រើនជាងប្រាំនាក់ ហើយក៏មិនអោយតិចជាងប្រាំនាក់ដែរ) ដោយធានាគ្នាទៅវិញទៅមកក្នុង
ការខ្ចីប្រាក់សាមគ្គីពី អម្រឹត។ ចំពោះរយៈពេលនៃការខ្ចីនៅពេលនោះគឺមានរយៈពេលត្រឹមតែ១០ខែតែប៉ុណ្ណោះក្នុង
មួយវគ្គៗ
3- ឈ្មោះរបស់ អម្រឹត ពីដំបូងឡើយ
អម្រឹត ពីដំបូងឡើយគឺត្រូវបានគេស្គាល់ និងចាំថាជា ឥណទាន មូលដ្ឋាន ជនបទ
(Ennetean Moulethan Tchonnebath) ដែលឈ្មោះនេះហៅជាអក្សរកាត់ថា
អឺ អឹម តេ (EMT) តែដោយសារឈ្មោះនេះគឺមានលក្ខណៈវែង និងមួយវិញទៀត
យើងបានហៅឈ្មោះនេះតែជាអក្សរកាត់គឺ អឺ អឹម តេ (EMT) តែប៉ុណ្ណោះគឺមិនបាន
ហៅឈ្មោះពេញថាឥណទានមូលដ្ឋានជនបទ (Ennetean Moulethan
Tchonnebath) នោះទេ។
ការហៅឈ្មោះ អឺ អឹម តេ នោះទៀតសោតគឺភាគច្រើនហៅឈ្មោះមិនបានត្រឹមត្រូវ
ទៀតព្រោះ (១)-មនុស្សភាគច្រើននៅកម្ពុជានាសម័យបច្ចុប្បន្នគឺចេះភាសាអង់គេ្លស
ច្រើនដូច្នេះអ្នកទាំងនោះគឺតែងតែហៅឈ្មោះ អឺ អឹម តេ ថា អ៊ី អឹម ធី ទៅវិញហើយ
អ្វីដែលចំលែកជាងនេះទៅទៀតនោះគឺអតិថិជនភាគច្រើនរបស់ស្ថាប័នដែលរស់នៅឯជនបទតែងតែហៅឈ្មោះស្ថាប័នមិនបានត្រឹមត្រូវនឹងពេញលេញនោះទេគឺបានហៅឈ្មោះដោយបាត់
អក្សរនិងពាក្យមួយចំនួនដូចជាអ្នកខ្លះហៅថា អឹម តេ អ្នកខ្លះហៅថា អឺ តេ អ្នកខ្លះហៅថា តេ តេ
អាស្រ័យហេតុនេះហើយទើបគណៈគ្រប់គ្រងរបស់ស្ថាប័នបានសំរេចធ្វើការផ្លាស់ប្តូរឈ្មោះដោយធ្វើការសិក្សា
និងពិនិត្យពិច្ច័យយ៉ាងល្អិតល្អន់ និងត្រឹមត្រូវដោយមានអ្នកបណ្ឌិតផ្នែកអក្សរសាស្រ្តខែ្មរជួយជាយោបល់ និង
ពន្យល់ពីអត្ថន័យនៃពាក្យ អម្រឹត និងដោយមានការសិក្សាពីអត្ថន័យ សូរស័ព្ទ និងសូរសៀងនៃឈ្មោះ អម្រឹត
ជាមួយអតិថិនរបស់ខ្លួន និងពិសេសជាមួយជនជាតិមួយចំនួនដែលរស់នៅលើទឹកដីខែ្មរមានដូចជាជនជាតិចាម
ជនជាតិយួន និងជនជាតិផ្សេងៗទៀត ហើយឈ្មោះនេះគឺបងប្អូនជនជាតិទាំងនោះបានប្រាប់ថាមានអត្ថន័យល្អ
មិនមានន័យអាក្រក់ចំពោះភាសារបស់គេឡើយ និងមួយវិញទៀតគឺ មិនមានពាក្យគន្លាស់កាត់ជាពាក្យអាក្រក់
ឡើយ។
អាស័យដ្ឋាន: ផ្ទះលេខ 35BA, ផ្លូវ ឆេកូស្លូវាគី (169), សង្កាត់វាលវង់, ខណ្ឌ ៧មករា, រាជធានីភ្នំពេញ,កម្ពុជា
P.O. Box 411, Postal Code: 12253
ទូរស័ព្ទ: (855) 23 880 942
ទូរសា: (855) 23 881 342
អ៊ីមែល:
info@amret.com.kh
គេហទំព័រ: http://www.amret.com.kh







0 comments:
Post a Comment