Recent Posts

Tuesday, September 29, 2015

ការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់

ដើម្បីចែកចាយផលិតផលកាន់តែលឿន ទៅកាន់អតិថិជនក្នុងតម្លៃថោក​ក្រុមហ៊ុនកំពុងតែព្យាយាមជម្រុញលើការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់​។ SCM គឺជាទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃសកម្មភាពទាំងឡាយ ដែលជាប់ពាក់ព័ន្ធជាមួយនិងការទិញ ការបង្កើត និងការដឹកជញ្ជូនផលិតផល វាបានជម្រុញអ្នកផ្គត់ផ្គង់ អ្នកចែកចាយ ហើយនិងតម្រូវការចាំបាច់របស់អតិថិជន ក្នុងដំណើរការសម្របសម្រូលដើម្បីកាត់បន្ដយពេលវេលា​បង្កើនកិច្ចខិតខំប្រឹងប្រែង និងបន្ថយថ្លៃដើមលើស្តុក​។​ សង្វាក់ផ្គត់ផ្គង់ គឺជាសំណុំនៃការសម្របសម្រួលសម្រាប់ការផ្ដល់អោយសម្ភារះ ការបម្លែងវត្ថុធាតុដើមអោយទៅេជាផលិតផល ពាក់កណ្ដាលសម្រេច និងទៅជាផលិតផលសម្រេចហើយធ្វើការបែងចែកទៅដល់អតិថិជន​។វាភ្ជាប់ពីផ្នែកផលិត ផ្នែកចែកចាយ​ហាងលក់រាយ​មនុស្ស​ហើយនិងព័ត៏មានតាមរយះដំណើរការដូចជា​: ការផ្តល់អោយ ឬ ផ្គត់ផ្គង់សេវា​ ឬផលិតផលចេញពីធនធានតាមរយ:ការប្រើប្រាស់។ ទំនិញ ឬសេវាកម្មចាប់ផ្តើមឡើងក្នុងរូបរាងជាវត្ថុធាតុដើមហើយបំលែងតាមរយ:ដំណើរប្រព័ន្ធផលិតកម្មរហូតពួកវាទៅដល់ដៃអតិថិជន ដើម្បីរៀបចំសង្វាក់ផ្គត់ផ្គង់ក្រុមហ៊ុនព្យាយាមប៉ាន់ប្រម៉ាណពីជំហ៊ានដែលត្រូវបង្កើតការចំណាយពេលវេលា​និងបរិម៉ាណធនធានក្នុងដំណោះរការផលិត​។ក្រុមហ៊ុនដែលរៀបចំសង្វាក់ផលិតកម្មដ៏មានជំនាញទទួលបាននូវបរិមាណពិតប្រាកដនៃផលិតផលរបស់គេពីធនធានរបស់គេដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដោយចំណាយពេលវេលាតិចហើយមានថ្លៃដើមទាប​ប្រព័ន្ធព័ត៏មានបានធ្វើការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធិភាពដែលជួយអោយក្រុមហ៊ុនសម្របសម្រួល​រៀបចំពេលវេលា​ហើយនិងគ្រប់គ្រងទៅលើការផ្ថល់ទំនិញឬសេវាកម្ម ការគ្រប់គ្រងស្តុក​និងការចែកចាយសេវាផលិតផលទាំងអស់នោះទៅដល់អតិថិជន​ ។
របៀបដែល​ IS អាចសម្របសម្រួល​  SCM : ប្រព័ន្ធព័ត៏មានអាចជួយដល់អ្នកចូលរួមក្នុងសង្វាក់ផលិតកម្មដូចជា :
  • សម្រេចថាពេលណា និងអ្វីថែលត្រូវផលិត រក្សាទុក និងដឹកជញ្ជួន
  • ធ្វើទំនាក់ទំនងដោយការឆ្លើយតបចំពោះការបញ្ជាទិញជាបន្តបន្ទាប់
  • ធ្វើកំណត់ត្រាល់ស្ថានភាព​នៃ្ឮការបញ្ជាទិញ
  • ត្រួតពិនិត្យទៅលើលទ្ធភាពស្តុក ហើយត្រួតពិនិត្យកម្រិតស្តុក
  • ធ្វើកំណត់ត្រា ឬ បញ្ជាទិញអត្តសញ្ញាណលើទំនិញ
  • ធ្វើផែនការផលិតកម្ម​ដោយផ្អែកលើតម្រូវការជាកើស្ដែងរបស់អតិថិជន
  • ឆ្លើយតបនិងការផ្លាស់ប្តូរបានភ្លាមៗក្នុងការរចនាម៉ូតផលិតផល
  • ផ្តល់អោយនូវភាពជាក់លាក់របស់ផលិតផល
  • ចែករំលែកព័ត៏មានអំពីអត្រាខុសឆ្គងទំនិញនិងការបញ្ជូនត្រលប់

0 comments:

Post a Comment