Recent Posts

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, November 17, 2015

Super Computer

Super Computer: ជាធម្មតាមានតម្លៃពី១លាដល់៣៥០លានដុល្លាវាជា  មាស៊ីនដែលមានសម្ថភាព
ខ្ពស់ ដែលមាន Processor រាប់ពាន់ដែលអាចធ្វើការគណនា បាន ពី ៣ ទៅ ៤​កោដលានដងក្នុង
មួយវិនាទីវា​ជាកុំព្យូទ័រដែលថ្លៃ និងលឿនបំផុត ។ Super ដែលពួកគេហៅគឺត្រូវបានគេប្រើសម្រាប់ការងារដែលមានដំណើរការជាមួយ និង កម្រិតទិន្នន័យ
ជាច្រើនដូចជា : ការរាប់សម្រងទិន្នន័យប្រជាជន​ ការទស្សទាយអាកាសធាតុយានអវកាស ការបង្កើត គំរូ ម៉ូលីគុល និងការបំបែកបណ្តំកូដជាច្រើន ៕ នាពេលថ្មីៗនេះវាត្រូវាបានគេជួលសម្រាប់គោលដៅ ធ្វើអាជីវកម្ម ស្រង់ទិន្នន័យទិផ្សារ ឬ សម្រាប់
បង្កើតភាពយន្តគំនូជីវចល ៕ កុំព្យូទ័រលឿនបំផុត នៅលើលោកដែលមានតម្លៃ ១០០លានដុល្លា ហើយមាន ល្បឿនលឿនជាងល្បឿនធម្មតា ១០ដង គឺម៉ាស៊ីន IBM Blue Gene/L supercomputer ដែល ត្រូវបានគេ អភិវឌ្ឍទ្បើងសម្រាប់ ការស្រាវជ្រាវអាវុធ នុយក្លេអ៊ែរ នៅក្នុងការិយាល័យថាម
ពល នៅអាមេរិក Blue Gene'មានល្បឿនគណនា ២៨០.៦ កោដលាន floating -pointក្នុងមួយវិនាទី៕

Mainframe Systems

ជាប្រភេទកុំព្យូទ័រម្យ៉ាងដែលលេចមុខឡើងនៅចុងទសវត្សឆ្នាំ​ 1960 ម៉ាស៊ីន នោះប្រើខ្យល់ រឺ​ ទឹកត្រជាក់ដែលមានតំលៃពី ៥០០០$​ទៅ៥លាន$ហើយខុសប្លែកគ្នាតាមទំហំពីតូច មធ្យម ដល់ធំអាស្រ័យទៅលើការប្រើប្រាស់របស់វា Mainframe តូចៗត្រូវបានគេហៅថា Midsize computer ពួកវាត្រូវបានគេហៅថា Minicomputer បើទោះបីជាបច្ចុប្បន្នពាក្យនេះគេកម្រប្រើក៏ដោយ Mainframe ត្រូវបានដោយក្រុមហ៊ុនធំៗដូចជា ធនាគារ​ អាកាសយាន្នដ្ឋាន ក្រុមហ៊ុន​ធានារ៉ាប់​រង​សាកលវិទ្យាល័យ រឺ សម្រាប់ការដំណើរការប្រតិបត្តិការណ៍រាប់លានករណី។ ជាញឹកញាប់អ្នកប្រើ​ ប្រាស់កុំព្យូទ័រ​ Mainframe ក្នុងលក្ខខណ្ឌជា terminal ដែលមានផ្ទាំងបង្ហាញរូបភាព​ និង keyboard ដែលអាចបញ្ចូល និង បញ្ចេញទិន្នន័យតែមិនអាច​ដំណើរការទិន្នន័យដោយខ្លួនអែងទេ ។​ ម៉ាស៊ីន នេះអាចដំណើរការពាក្យបញ្ជាក់រាប់ពាន់លានក្នុងមួយវិនាទី ។

Midrange Systems

   មានថាមពលតិច ថោក ហើយតូចជាង Mainframe វាមានសម្ថតភាពក្នុងការគាំទ្រតម្រូវការគណ
នាក្នុងក្រុមហ៊ុនតូចៗរឺក៏សម្រាប់រៀបចំចាត់ចែងបណ្តាញរបស់កុំព្យូទ័រដទៃទៀត។Midrangeកុំព្យូទ័រ
អាចហៅបានថាជា  minicomputer ដែលត្រូវបានគេប្រើក្នុងប្រព័ន្ធមូយចំនួនសម្រាប់សាកលវិទ្យាល័
យ រោងចក្រ មន្ទីរពិសោធន៏   ​​​ហើយពូកវាអាចជា Server ដែលប្រើសម្រាប់រៀបចំបណ្តាញផ្ទៃក្នុងរប
ស់ក្រុមហ៊ុនរឺក៏ បង្កើត វេបសាយ។

Categories of computer

Microcomputer Systems:
ក៏ត្រូវបានគេហៅថា Personal Computer ដែលមានតម្លៃ ៥០០$ ទៅ៥០០០$ អាចដាក់នៅក្បែរតុ ឬលើតុ ឬអាចយកតាមខ្លួនបាន ពួកវាមិនត្រឹមតែជាម៉ាស៊ីនដែលនៅតែដាច់តែឯងទេតែវាក៏ត្រូវ
បានគេភ្ជាប់ទៅកាន់ បណ្តាញ Computer Network ដូចជា៖ Local Area Network (LAN) ធម្មតាភ្ជាប់
ដោយខ្សែរកាបពិសេសដែលជាបន្តុំនៃកុំព្យូទ័រ និង​ឧបករណ៍ដទៃទៀត ដូចជា៖ Print Scanner នៅក្នុងការិយាល័យ ឬអាគារ។ Microcomputer មានប្រភេទដូចជា៖ Destop PCs, Tower PCs, notebooks (Laptop) and personal digital assistants ដែលជាកុំព្យូទ័រកាន់នឹងដៃ ឬជា Palmtops។
  • Destop PCs : គឺជា Microcomputer ដែលមានតួខ្លួនផ្តេក ឬ បណ្តុំនៃផ្នែកសំខាន់ៗដាក់នៅលើ តុដោយមាន Keyboaed ដាក់នៅមុខMonitor។
  • Tower PCs:  គឺជា Microcomputer ដែលមានតួខ្លួនបញ្ឈរ​នៅលើផ្ទៃរាបជាប់តុ ផ្ទៃទំនេរ Destop Computer មួយចំនួនដូចជា Apple's 2004 iMac មិនមានប្រអប់គ្រឿងនោះទេហើយសមាស ធាតុកុំព្យូទ័រភាគច្រើនត្រូវបានធ្វើនៅខាងក្រោយអេក្រង់ (flate-panel)
  • Note book: អាចហៅថាជា Laptop computer ជាកុំព្យូទ័រយកតាមខ្លូនមានទម្ងន់ស្រាលដោយ មាន Monitor keyboard Hard disk drive batteries and AC adapter ដែលអាចគេដោតបញ្ជូល ថាមពលសាកភ្លើង ដែលពួកវាមានទម្ងន់ចាប់ពី ១,៨​ ដល់ ៩​ pounds.
  • Personal Digital Assitants:  អាចហៅបានថាជា handheld computer ឬ palmtops បញ្ជូលឧ
    បករណ៍រៀបចំ ផ្ទាល់ខ្លួនដូចជា រៀបចំវិភាគ ធ្វើការសៀវភៅកត់ត្រាអាសយដ្ឋាន បញ្ជីការងារដែលត្រូបធ្វើ ជាមួយសមត្ថភាពដែលអាចផ្ញើរ E-mail or Fax បាន។ PDA​ មួយចំនួនTouch Screenចំណែកមួយចំនួនទៀតអាចភ្ជាប់ទៅនឹង Destop Computer សម្រាប់បញ្ជូន និង ទទួលព័ត៌(បច្ចុប្បន្ននេះយើងកំពុងតែប្រើពាក្យថា Digital មានន័យថា Computer Based)។​ ឧបករណ៍ឥតខ្សែរ handheld ជាច្រើនមានដូចជា ទូរស័ព្ទដែលមានមុខ ងារចំរុះ មានការកើនឡើង នាពេលថ្មីៗនេះ។

Tuesday, November 3, 2015

Hotel Booking


Hotel booking


hotel booking




Electronic Commerse, Electronic Business

តាមរយៈការបន្ថែមនេះយើងផ្តោតសំខាន់ទៅលើ អត្ថប្រយោជន៍នៃការធ្វើសម្មាហរណកម្មព័ត៌មាន នៅទូទាំងសហគ្រាសដោយបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ IT ដែលព័ត៌មានអាចហូរចូរយ៉ាងរលូនពី
ផ្នែកមួយ នៃក្រុមហ៊ុនទៅផ្នែកដទៃទៀត និងពីក្រុមហ៊ុនទៅអតិថិជន អ្នកផ្គត់ផ្គង់ និងដៃគូរអាជីវកម្ម
របស់ខ្លួន ការបង្រួមឲ្យទៅជាក្រុមហ៊ុនទំនើបទាមទាឲ្យមាននូវកម្រិតនៃការពង្រីកព័ត៌មានហើយ
ក្រុមហ៊ុនពឹងផ្អែកយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនេះនាពេលបន្ចុប្បន្នដើម្បីរក្សាឲ្យមានប្រសិទ្ធ
ភាពនិងគុណសម្បត្តិប្រកួតប្រជែង។ IT បានបញ្ជូលឲ្យទៅជាបច្ចេកវិទ្យាជម្រុញដ៏សំខាន់សម្រាប់
សម្មាហរណកម្មទំនើប។

Tuesday, October 27, 2015

មូលហេតុដែលធ្វើឲ្យតម្លៃទំនិញប្រែប្រួល

បានជាតម្លៃមានការប្រែប្រួលក្នុងការលក់នៅលើបណ្តាញអេឡិចត្រូនិចព្រោះ៖
- ការលក់ពីអ្នកកែច្នៃផលិតផលទៅអតិថិជនដោយផ្ទាល់មានតម្លៃថោកជាងការលក់ដែលមានអ្នក
ចែកចាយ​​ ឬក៏ការយកទៅលក់បន្តជាដើមពីព្រោះ តែការលក់របៀបនេះគឺអ្នកកែច្នៃអាចលក់ផលិត
ផល និងសេវាកម្មដោយផ្ទាល់ទៅកាន់អតិថិជនម្នាក់ៗដោយមិនចាំបាច់មានអនុចែកចាយដូចជា
អ្នកចែកចាយ ឬហាងលក់រាយជាដើម ការលុបបំបាត់នូវអន្តរការីលក់ក្នុងប្រព័ន្ធចែកចាយអាចកាត់
បន្ថយនូវការទិញដែលមានថ្លៃដើមខ្ពស់ ហើយម៉្យាងវិញទៀត ការលក់របៀបនេះមិនមានចំណាយ
ច្រើនទៅលើការជួលបុគ្គលិកហើយនឹងប្រតិបត្តិការដទៃទៀតដូចជាហាងលក់រាយឡើយ។
ឧទាហរណ៍៖ ដូចជាក្រុមហ៊ុនអាកាសចរណ៍គឺអាចលក់សំបុត្រដោយផ្ទាល់ទៅកាន់អ្នកដំណើរតាម
រយៈ Website របស់ពួកគេ ឬនៅកន្លែងផ្ទាល់របស់ពួកគេតែម្តងដោយមិនចាំបាច់បង់កម្រៃជើងសារ
ទៅកាន់ភ្នាក់ងារផ្សេងៗឡើយ។
- ការលក់ពីអ្នកកែច្នៃផលិតផលទៅកាន់អ្នកលក់រាយ ហើយអ្នកលក់រាយលក់បន្តទៅកាន់អតិថិជន ការលក់របៀបនេះគឺអាចលក់ទំនិញបានច្រើន ប៉ុន្តែតម្លៃទំនិញមានតម្លៃខ្ពស់ជាងការលក់ពីសហ
គ្រាសទៅកាន់អតិថិជនដោយផ្ទាល់ព្រោះនៅពេលដែលអ្នកលក់រាយទិញទំនិញយកមកលក់បន្តគឺ
ត្រូវការចំណាយលើប្រតិបត្តិការផ្សេងៗដូចជា​ការធ្វើដំណើរដឹកជញ្ជូន ចំណីអាហារ ពេលវេលា
នៃការលក់ទំនិញ(ព្រោះការលក់ស្ថិតនៅក្នុងទំហំតូច)ត្រូវ ការលក់នៅក្នុងរយៈពេលយូរ ទើបអស់អាចបណ្តាលឲ្យទំនិញខូច ដូចនេះ​ ​ ហើយអ្នកលក់រាយត្រូវការ កាត់ទៅលើចំណាយទាំងនេះដែលជាហេតុធ្វើឲ្យថ្លៃទំនិញប្រែប្រួលថ្លៃជាងការលក់ពីសហគ្រាស ទៅកាន់អតិថិជនដោយផ្ទាល់។
-ការលក់ពីអ្នកកែច្នៃផលិតផលទៅកាន់អ្នកចែកចាយទៅហើយអ្នកចែកចាយយកទៅលក់បន្តអោយ អ្នកលក់រាយលក់បន្តទៅអោយអតិថិជនការលក់របៀបនេះគឺអាចចំណាយច្រើនទៅលើផលិតផល និងតំលៃព្រោះការលក់នេះគឺជាការលក់បន្តៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមុននិងដល់ការ លក់អតិថិជនដោយសារតែសហគ្រាសលក់ផលិផលទៅអោយអ្នកចែកចាយនៅក្នុងតំលៃមួយដែល មានកំរិតហើយអ្នកចែកចាយលក់ផលិតផលនោះបន្តទៅអោយអ្នកលក់រាយបន្តដើម្បីទទួលបាន ប្រាក់ចំណេញបន្ថែមហើយក្នុងការលក់នេះ។​ភ្នាក់ងារកណ្តាលត្រូវការ ចំណាយច្រើនបន្ទាប់ពីរោង ចក្រផលិតដូចជាការរៀបចំចាត់ចែងការគ្រប់គ្រងជួលបុគ្គលនៅក្នុងប្រតិបត្តិ ការលក់ចំណាយទៅលើការដឹកជញ្ជូនបង់ពន្ធនិងចំណាយ ផ្សេងៗនៅក្នុងប្រតិបត្តិ ការប្រចាំថ្ងៃដើម្បីធ្វើការលក់បន្តទៅកាន់អ្នកលក់រាយហើយអ្នកលក់រាយត្រូវយក ផលិតផលទាំង នោះទៅលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ បន្តទៀតហើយត្រូវ ចំណាយ ផ្សេងៗទៀតដូចជាភ្នាក់ងារកណ្តាលដែល​​។ដូចនេះហើយបានជាធ្វើអោយ តំលៃទំនិញនិង     ការលក់  របៀបនេះមានតំលៃខ្ពស់ជាងការលក់តាមពីអ្នកបោះដុំ។



ធនាគារជាតិនៃកម្ពុជា

   

ប្រវត្តិ ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិ បានទទួលឯករាជ្យពី អាណានិគមនិយមបារាំង និង បន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ ឥណ្ឌូចិនត្រូវបានបិទទ្វារ។

ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយប្រាក់រៀល ឯករាជ្យរបស់ខ្លួន ដើម្បីបញ្ចប់ជាស្ថាពរនូវ សម្ព័ន្ធភាពជាមួយប្រាក់ វៀតណាម និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេស ត្រូវបានបង្កើតឡើងដោយមាន ធនាគាររដ្ឋ និង ធនាគារឯកជន ធ្វើប្រតិបត្តិការទន្ទឹមគ្នាលើ ដែនដីប្រទេសកម្ពុជា។

នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឱ្យគោលនយោបាយ កសាងជាតិនៃសង្គមរាស្ត្រនិយម រដ្ឋបានធ្វើការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃ សេដ្ឋកិច្ចជាតិនាសម័យនោះ ដោយបានប្រែក្លាយធនាគារ ជាតិនៃកម្ពុជាពីទម្រង់ស្ថាប័ន ពាក់កណ្តាលស្វ័យតទៅជា ធនាគាររដ្ឋក្រោម ទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំណែកឯ ធនាគារឯកជនជាតិ និងបរទេសត្រូវបានបិទទ្វារ ហើយរដ្ឋបាន បង្កើតធនាគារដែលកាន់កាប់ ដោយរដ្ឋមួយចំនួនដូចជា ធនាគារឥណទាន ជាតិធនាគារអភិវឌ្ឍន៍ និងធនាគារកសិកម្មជនបទ។

ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មី ទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជ នត្រូវបានអនុញ្ញាត ឱ្យធ្វើសកម្មភាពទន្ទឹមគ្នា នឹងធនាគាររដ្ឋ ក្រោមការបញ្ជាណែនាំ និងការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា។

ជាអកុសលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទទ្វារប្រព័ន្ធធនាគារ ទូទាំងប្រទេសត្រូវបាន លុបបំបាត់ចោលអគារធនាគារ ជាតិនៃកម្ពុជាត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបាន ឈប់ប្រើប្រាស់។

រហូតមកដល់ឆ្នាំ ១៩៧៩ ទើបធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងវិញ ក្នុងនាមជាធនាគារកណ្តាល របស់ប្រទេសនៅថ្ងៃទី ១០ ខែតុលា។ នៅពេល នោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញ ពីកំរិតសូន្យទាំងហេដ្ឋារចនា សម្ព័ន្ធ និងធនធានមនុស្សត្រូវបាន ប្រមែប្រមូល និងកសាងជាបណ្តើរ ៗ រហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយ ដែលមានឈ្មោះថា “ធនាគារជាតិ នៃប្រជាជនកម្ពុជា”។

ដោយសារអគារធនាគារក្រហម ត្រូវបានកម្ទេចទៅហើយនោះ ធនាគារជាតិនៃប្រជាជនកម្ពុជា បានបើកស្នាក់ការកណ្តាលរបស់ខ្លួន ជាបណ្ដោះអាសន្ននៅ លើអគារអតីតធនាគារខ្មែរ សម្រាប់ពាណិជ្ជកម្ម ហើយបានរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាពប្រតិបត្តិការ នៅទីស្នាក់ការកណ្តាល និងបានពង្រីកបណ្តាញ ទៅបណ្តាខេត្ត-ក្រុងទាំង ២០ ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការ ទូទាត់ក្នុងជីវភាពរស់នៅ របស់ប្រជាជន។ ចំណែកឯ អគារធនាគារជាតិនៃកម្ពុជា ដែលបាក់បែកត្រូវ បានរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩០ ។

ចាប់ពីឆ្នាំ ១៩៨៩ ប្រព័ន្ធធនាគារត្រូវបាន ធ្វើការកែទម្រង់។ ធនាគារខេត្ត-ក្រុង ទាំង ២០ ត្រូវបានប្តូរឈ្មោះ មកជាធនាគារឯកទេសខេត្ត-ក្រុងវិញ ហើយធ្វើ សកម្មភាពនៅលើដែនដីរបស់ខ្លួន តាមរបបស្វ័យាភិបាលសេដ្ឋកិច្ច និង ស្វ័យភាពហិរញ្ញវត្ថុ ដោយមានធនាគារជាតិ នៃប្រជាជនកម្ពុជាជាអ្នកបញ្ជា ណែនាំនិងត្រួតពិនិត្យ។

ក្រោយពីមានសន្ធិសញ្ញា សន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ របត់នយោបាយ មួយត្រូវបានបង្កើតឡើងរបប សេដ្ឋកិច្ចត្រូវបានផ្លាស់ ប្តូរពី សេដ្ឋកិច្ចផែនការមកជា សេដ្ឋកិច្ចទីផ្សារ ដែលញ៉ាំងឱ្យមានការកែប្រែប្រព័ន្ធ ធនាគារនៅកម្ពុជា ពីប្រព័ន្ធធនាគារមួយថ្នាក់ មកជាប្រព័ន្ធធនាគារពីរថ្នាក់ ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើ វិស័យធនាគារតាមរយៈការ អនុញ្ញាតឱ្យមានធនាគារពាណិជ្ជ ក្រោមច្បាប់ក្នុងស្រុកឬ ក្រោមទម្រង់ជា សាខាធនាគារបរទេស។ ប្រការនេះតម្រូវឱ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាព បញ្ជាណែនាំ និងត្រួតពិនិត្យ ដោយបានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់រួមមាន ៖

១) ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ ធនាគារជាតិនៃកម្ពុជា រដ្ឋសភា បានអនុមត័នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ។ ច្បាប់នេះបានកំណត់ បេសកកម្មចម្បង របស់ធនាគារជាតិនៃកម្ពុជាគឺ “កំណត់ និងដឹកនាំ នយោបាយរូបិយវត្ថុ ដើម្បីរក្សាថ្លៃអោយមានស្ថិរភាព”

២) ច្បាប់ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់រដ្ឋសភាអនុម័ត នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ១៩៩៧

៣) ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ រដ្ឋសភាអនុម័ត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងចុងក្រោយនេះធនាគារជាតិនៃកម្ពុជា បានចងក្រង ឯកសារចក្ខុវិស័យ និងផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០១-២០១០ ដែលជាឯកសារជាយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅ កម្ពុជាឱ្យមានភាពជឿនលឿន ប្រកបដោយជំនឿទុកចិត្ត ពីសាធារណជន និង អាចធ្វើសមាហរណកម្ម ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ពិភពលោក។

ក្នុងនាមធនាគារកណ្តាល ដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឱ្យ សក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើវិស័យ ធនាគារអគារ ធនាគារជាតិនៃ កម្ពុជាត្រូវបានកែលំអ ផ្នែកសោភ័ណភាពនៅឆ្នាំ ២០០៣ ។
សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិ នៃកម្ពុជាចែកចេញជាបី ដំណាក់កាល គឺ

១) ដំណាក់កាលពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា មានឯករាជ្យភាពក្នុងការ ធ្វើប្រតិបត្តិការ មានស្វ័យភាព ក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងបានគ្រប់គ្រងប្រព័ន្ធ ធនាគារដោយខ្លួនឯង នៅលើដែនដីនៃប្រទេសកម្ពុជា ។

២) ដំណាក់កាលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ៖ ជាយុគសម័យដែល ធនាគារ ជាតិនៃកម្ពុជាត្រូវបានបិទទ្វារ លែងដំណើរការប្រព័ន្ធ ធនាគារទាំងមូលត្រូវ បានកំទេចចោលទាំងស្រុង ។

៣) ដំណាក់កាលពីឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន ៖ ជាដំណាក់កាលដែល ធនាគារជាតិនៃកម្ពុជា ត្រូវបានរស់រានឡើងវិញ និងត្រូវបានពង្រឹងជាបណ្តើរ ៗ រហូតទទួលបានការទទួលស្គាល់ គួរជាទីមោទនៈពី មជ្ឈដ្ឋានអន្តរជាតិ។
ការិយាល័យកណ្តាល

National Bank Cambodia.jpg

 Address: #22-24 Norodom Blvd,Phnom Penh 12200, Cambodia
សាខាខេត្តបន្ទាយមានជ័យ

 







Tuesday, October 20, 2015

ប្រព័ន្ធពត៌មានទាក់ទងទៅនឹងការចែកចាយពត៌មាន

អត្ថប្រយោជន៏ប្រព័ន្ធពត៌មាន៖
ចែកចាយនូវពត៌មានបានទាន់ ពេលវេលាទៅកាន់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។ មាន
ន័យថា​   ឥឡូវនេះមនុស្សជាច្រើនអាចទទូលបានពត៌មានបានយ៉ាងងាយស្រួលដោយមិនចាំបាច់
ពិបាកនៅក្នុងការស្វែងរកពត៌មានឡើយ ដោយសារតែប្រព័ន្ធនេះអាចផ្សព្វផ្សាយពត៌មានទៅដល់
មនុស្សទូទាំងពិភពលោក។
ឧទាហរណ៏៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងចង់ចែកចាយពត៌មានទៅកាន់នរណាម្នាក់ដែលនៅឆ្ងាយពីយើងគឺយើងមានភា
ពងាយស្រួលក្នុងការផ្សព្វផ្សាយដោយសារប្រព័ន្ធពត៌មានអាចផ្សព្វផ្សាយពត៌មានរបស់យើងទៅកា
ន់មនុស្សម្នាក់នោះបានយ៉ាងងាយស្រូលដោយគ្រាន់តែចូលស្វែងរកតាមរយះ Google Facebook​ ឬ
ក៏តាមមធ្យោបាយជាច្រើនទៀត..........។
ផលប៉ះពាល់អវិជ្ជមាននៃប្រព័ន្ធ៖
អ៊ីធឺណែតអាចត្រូវបានគេប្រើដើម្បីចែកចាយSoftwareខុសច្បាប់ គ្មានច្បាប់កម្មសិទ្ធិ បញ្ញាដូចជា
​សៀវភៅអត្ថបទជាដើម។ ឧទាហរណ៏៖​មានមនុស្សខិលខូចមួយចំនូនបានយករូបវីឌីអូមកកាត់ត
ដើម្បីធ្វើការផ្សព្វផ្សាយអាជីវកម្ម។

















អត្ថប្រយោជន៏​ និង​ផលប៉ះពាល់នៃប្រព័ន្ធព័ត៏មាន

  •  អត្ថប្រយោជន៏
1. ប្រព័ន្ធព័ត៏មានអាចធ្វើការគណនា ឬដំណើរការសន្លឹកការងារលឿនជាងមនុស្ស​​ ។
Information System can perform calculations or process paperwork much faster than people .
    Example:ដូចជាសព្វថ្ងៃនេះធនាគាជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួល​និងមានភាពលឿនជាងមុនដូចជា​​ ប្រព័ន្ធនៃការគ្រប់គ្រងមនុស្ស​ ការគ្រប់គ្រងទិន្នន័យ និង​ឯកសារផ្សេងៗនៅក្នុងក្រុមហ៊ុន​គឺមានសុវត្តិភាពជាងមុន​ ហើយ​ មនុស្ស​ អាចធ្វើការគណនា ឬ កត់ត្រា​ទិន្នន័យផ្សេងៗ បានស្រូល និង មានភាពរហ័សរហួន ផងដែរ​​​ ។ ផ្ទុយទៅវិញ កាលពីមុន មនុស្សធ្វើការគឺពឹងតែទៅលើ កម្លាំងបាយ និង កម្លាំង ប្រាជ្ញា​តែប៉ុណ្ណោះ​ដែលជាហេតុធ្វើអោយ ដំណើរការងារ​មានភាពយឺតយ៉ាវ​ និង​ស្មុគ្រស្មាញ​​។
  • ផលប៉ះពាល់
 1. កាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិដែលពីមុនធ្វើដោយមនុស្ស​ ។
By automating activities that were previously performed by people, information system may eliminate jobs .
Example  : ដោយសារតែមានភាពរីកចម្រើនខាងបច្ចេកវិទ្យាពេក​​ដូច្នេះហើយ ធ្វើ​មនុស្សមួយចំនួន​ពិបាក​ ក្នុងការស្វែងរកការងារធ្វើ​ព្រោះតែការ ធ្វើការងារ​ដោយប្រើមនុស្ស​មានភាពយឺតយ៉ាវជាងបច្ចេកវិទ្យា​ហេតុនេះហើយ ធ្វើ អោយម្ចាស់​រោង​ចក្រ​​ ក្រុមហ៊ុន​​ ឬ សហគ្រាស បាន​ ធ្វើការស្វែងរក  បច្ចេកវិទ្យា​ទំនើបៗ​ ដើម្បីជួយសម្រួល​និង​ អភិវឌ្ឍ ​ដល់ការងាររបស់ខ្លួន​ ដូចជារោងចក្រផលិតស្រាបៀរ គឺគេតែងប្រើបច្ចេកវិទ្យា​ ដើម្បីធ្វើការវេចខ្ចប់​ផលិតផល​របស់គេ​ដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស ឬ ប្រើតែបន្តិចបន្តួចតែប៉ុណ្ណោះ​​ ។ ហេតុដូច្នេះហើយ​ ធ្វើអោយមនុស្សគ្មានការងារធ្វើ ហើយអាចចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស​ដែលជាហេតុធ្វើអោយសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។

ប្រព័ន្ធពត៌មានទាក់ទងទៅនឹងការទិញលក់របស់ក្រុមហ៊ុន

អត្ថប្រយោជន៍ប្រព័ន្ធពត៌មាន
ប្រព័ន្ធពត៌មានអាចជួយក្រុមហ៊ុនរៀនសូត្របានច្រើនអំពីលក្ខណ្ឌទិញលក់ ហើយនឹងការនិយម
ចូលរបស់អតិថិជនរបស់ពួកគេ។ មានន័យថា ប្រព័ន្ធពត៌មានពិតជាមានសារៈសំខាន់ និងផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ការជួយសម្រួលដល់ការងារនៅតាមបណ្តាក្រុមហ៊ុន ឬ អង្គភាពនានា។​ ព្រោះថា ប្រព័ន្ធពត៌មានអាចជួយឲ្យយើងរៀនសូត្របានច្រើនអំពីអ្វីដែលយើងមិន
ចេះ ក៏ដូចជាអី្វដែលយើងមិនធ្លាប់ជួបដួចជាក្នុងការទំនាក់ទំនងការងារជាដើមជាមួយក្រុមហ៊ុនដ៏
ទៃទៀតដែលជាដៃគូរវិនិយោគជាមួយយើង។ ហើយវាអាចជួយឲ្យយើងរៀនសូត្រឲ្យបានកាន់តែ
ច្រើន និងកាន់តែយល់ច្បាស់បន្ថែមទៀតទៅលើលក្ខណ្ឌនៃការទិញលក់រវាងក្រុមហ៊ុនមួយជាមួយ
នឹងក្រុមហ៊ុនមួយទៀតដែលជាដៃគូររកស៊ីជាមួយគ្នា។
ឧទាហរណ៍៖ នៅពេលដែលយើងចង់នាំទំនិញចូល និងនាំទំនិញចេញគឺយើងត្រូវតែដឹងពីលក្ខ
ខណ្ឌឲ្យបានច្បាស់លាស់ចៀសវាងមានហានិភ័យកើតឡើងដែលអាចធ្វើឲ្យយើងខូចខាតនូវផល
ប្រយោជន៍ជាច្រើន។បើយើងនាំទំនិញចូលគឺត្រូវមានការបង់ពន្ធ និងពិនិត្យទៅលើកាលបរិច្ឆេទ និងគុណភាពរបស់វាឲ្យបានច្បាស់លាល់ជាមុនសិន ចៀសវាងទំនិញគេចពន្ធ។ហើយនៅពេល
ដែលយើងដាក់លក់ទំនិញតាមអនឡាញ​ គឺយើងអាចដឹងពីចំនួនអតិថិជនដែលចូលមើល និងការ
បញ្ជាទិញរបស់ពួកគេ។
ផលប៉ះពាល់អវិជ្ជមាននៃប្រព័ន្ធពត៌មាន
អាចអនុញ្ញាតិឲ្យក្រុមហ៊ុនប្រមូលព័ត៌មានពីប្រវត្តិផ្ទាល់ខ្លួនអំពីមនុស្សផ្សេងៗដែលប្រព្រឹត្តិបំពាននូវ
បុគ្គលភាពរបស់ពួកគេ។ មានន័យថា នៅពេលដែលក្រុមហ៊ុនដឹងនូវប្រវត្តិរូបរបស់បេក្ខជនណា
មួយហើយ ពួកគេអាចប្រព្រឹត្តិនូវអំពើមិនគាបីមួយចំនួនទៅលើជននោះ​ ដូចជាការប្រមាថមើល
ងាយដល់គេ និងធ្វើឲ្យក្រុមគ្រួសាររបស់គេអាប់អោនកិត្តិយស និង​ជួនកាលអាចធ្វើឲ្យគេបាត់បង់
នូវឱកាសការងារជាដើម។
ឧទាហរណ៍៖ ម្ចាស់ក្រុមហ៊ុនមួយចំនួនគឺគ្មានសីលធម៌ និងផ្តល់កិត្តិយសដល់បុគ្គលិកទេ។ គឺនៅពេលដែលគេបានដឹងអំពីប្រវត្តិរបស់បុគ្គលិកហើយ ពួកគេអាចធ្វើឲ្យអ្នកទាំងនោះទទួលរង
នូវការអាម៉ាស និងការប្រមាថមើលងាយពីក្រុមបុគ្គលិកដូចគ្នា ដែលជាហេតុធ្វើឲ្យគេបាត់បង់នៅ
តម្លៃ។

ធនាគារភូមិ



សេចក្តីសង្ខេប
ធនាគារភូមិ (ខេមបូឌា) អិលធីឌី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ដែលមាន ការរីកចម្រើនយ៉ាងឆាប់រហ័សដោយផ្តោតសំខាន់ទៅលើការបម្រើសេវាដល់សហ គ្រិននិងក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកា សសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេ។ បច្ចុប្បន្ន ធនាគារភូមិ ស្ថិតនៅលំដាប់ទី៥ (គិតលើចំនួនអតិថិជន និងផលបត្រឥណ ទាន) ក្នុងចំណោមមីក្រូហិរញ្ញវត្ថុដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ធនាគារភូមិ ក្លាយជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ដែលជឿទុកចិត្តបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារការប្តេជ្ញារបស់ខ្លួនក្នុងការបម្រើសេវាដោយទំនួលខុសត្រូវខ្ពស់ជូនដល់ អតិថិជនដូចជាការផ្តោតទៅលើសេវាបម្រើអតិថិជនការកែលម្អផលិតផលថ្មីៗព្រម ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងមាន តម្លាភាព។

ធនាគារភូមិត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា(“CRS”)ក្នុងឆ្នាំ១៩៩៤ ដើម្បីជំរុញលើកទឹកចិត្តឲ្យ ស្រ្តីនៅជនបទទទួលបាននូវសេវាហិរញ្ញវត្ថុដែលពួកគាត់អាចប្រើប្រាស់សម្រាប់សហគ្រាសខ្នាតតូចរបស់ពួកគេ។នៅខែមករា ឆ្នាំ២០១០ Developing World Markets (“DWM”)គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិទីផ្សារដែលមានសក្តានុពលទទួលខុសត្រូវផ្នែកសង្គមមួយដែល មានទីតាំងនៅសហរដ្ឋអាមេរិកបានទិញយកភាគហ៊ុនដែលមានសម្លេងលើសលប់នៅក្នុងធនាគាភូមិ ពីអង្គការ (“CRS”)។ជាមួយនឹង បទពិសោធន៍ជាង១៥ឆ្នាំនិងទ្រព្យសកម្មក្រោមការគ្រប់គ្រងសរុបចំនួនប្រមាណ៧៦០លានដុល្លារអាមេរិកព្រមទាំងការយកចិត្តទុកដាក់ និងស្តង់ដាខ្ពស់របស់DWMបានជំរុញឲ្យធនាគារភូមិ មានភាពប្រសើរនូវនិតិវិធី និងប្រតិបត្តិការរបស់ខ្លួន។
ដោយធនាគារភូមិមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុន LOLC Micro Investment Ltd. (“LOMI”)បានចាប់អារម្មណ៍បណ្តាក់ទុន វិនិយោគជាមួយធនាគារភូមិ និងកាន់កាប់ភាគហ៊ុនច្រើនលើសលុបនៅធនាគារភូមិ។ បច្ចុប្បន្ននេះ LOMI កាន់កាប់ភាគហ៊ុនចំនួន ៦០% DWM កាន់កាប់ភាគហ៊ុនចំនួន ៣៦.៩៧% នៃចំនួនហ៊ុនសរុបហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបុគ្គលិក ធនាគារភូមិហៅកាត់ថា ធីភីស៊ី-អ៊ីសប Employee Stock Ownership Plan (“TPC-ESOP”)។
  • ទស្សនៈវិស័យ
ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម ទទួលបានសក្តានុពលភាពដើម្បីរស់នៅ ប្រកបដោយជីវភាពថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។
  •  បេសកកម្មធនាគារភូមិ(ខេមបូឌា)អិលធីឌីគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទស្សនវិស័យសង្គមនិងទិសដៅអាជីវកម្មដែលផ្តល់ឲ្យ សហគ្រិន និងក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាស សេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍ របស់ពួកគេឲ្យប្រសើរឡើង តាមរយៈការផ្តល់ឲ្យអតិថិជននូវ សេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ 
រូបភាពនិងទីតាំង
 
 ការិយាល័យកណ្តាល
អាគារលេខ ៦៦៦B ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ២២០ ៦៤១ / ទូរសារៈ (+៨៥៥) ២៣ ២២០ ៦៤២
សារអេឡិចត្រូនិចៈ tpcho@tpc.com.kh
គេហទំព័រៈ www.tpc.com.kh
 សាខា ខេត្តបន្ទាយមានជ័យ
ផ្ទះលេខ ៦២ ផ្លូវជាតិលេខ ៦ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៣១៥
សារអេឡិចត្រូនិចៈ sisophon@tpc.com.kh
សាខា ក្រុងប៉ោយប៉ែត
ផ្លូវជាតិលេខ ៥ ភូមិគីឡូលេខ ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៣២៤
សារអេឡិចត្រូនិចៈ poipet@tpc.com.kh
សាខា ស្រុកថ្មពួក
ផ្លូវជាតិលេខ56 ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
លេខទូរស័ព្ទៈ (៨៥៥) ៨១ ៨០០ ៥៩៥
សារអេឡិចត្រូនិចៈ thmapuok@tpc.com.kh